13 ឬបើត្រូវសត្វណាហែកវា នោះត្រូវយកមកធ្វើជាភស្តុតាង ហើយមិនត្រូវសងសំណងពីសត្វណាដែលត្រូវហែកហួរនោះទេ។
14 បើអ្នកណាខ្ចីសត្វរបស់គេ ហើយវាបាក់ជើង ឬស្លាប់ក្នុងកាលដែលម្ចាស់មិនបាននៅជាមួយ នោះត្រូវតែសងសំណងជាមិនខាន
15 បើម្ចាស់វានៅជាមួយដែរ នោះមិនត្រូវសងសំណងទេ បើជាសត្វដែលគេជួល នោះក៏ល្មមនឹងថ្លៃឈ្នួលហើយ។
16 បើអ្នកណាល្បួងលួងលោមស្ត្រីក្រមុំ ដែលមិនទាន់មានអ្នកណាដណ្តឹងនៅឡើយ ហើយបានដេកនៅជាមួយនឹងនាង នោះត្រូវយកនាងធ្វើជាប្រពន្ធទៅ ព្រមទាំងចេញបណ្តាការឲ្យផង
17 តែបើឪពុកនាងមិនព្រមឲ្យទៅអ្នកនោះសោះ នោះត្រូវតែសងថ្លៃតាមបណ្តាការរបស់ស្ត្រីក្រមុំវិញ។
18 កុំទុកឲ្យស្ត្រីដែលជាគ្រូអាបធ្មប់នៅរស់ឡើយ។
19 អ្នកណាដែលរួមសង្វាសជាមួយនឹងសត្វ នោះត្រូវសំឡាប់ចោលជាមិនខាន។