27 ដ្បិតជាសំពត់ដណ្តប់តែ១របស់អ្នកនោះ ជាសំលៀកបំពាក់ខ្លួនគេ តើគេនឹងបានអ្វីដណ្តប់ក្នុងកាលដែលទៅដេក បើគេអំពាវនាវដល់អញ នោះអញនឹងឮ ដ្បិតអញមានសេចក្ដីអាណិតដល់គេ។
28 កុំឲ្យប្រមាថមើលងាយដល់ព្រះ ក៏កុំឲ្យជេរប្រទេចដល់ចៅហ្វាយរបស់សាសន៍ឯងឡើយ។
29 កុំឲ្យបង្អង់នឹងថ្វាយផលផ្លែ និងទឹកទំពាំងបាយជូរដំបូងរបស់ឯង១ចំណែកមកអញឡើយ ឯកូនប្រុសៗរបស់ឯងដែលកើតជាដំបូង នោះក៏ត្រូវថ្វាយដល់អញដែរ
30 ហើយទាំងកូនគោកូនចៀមដែលកើតដំបូង នោះត្រូវនៅនឹងមេវាអស់៧ថ្ងៃ លុះដល់ថ្ងៃទី៨ នោះត្រូវថ្វាយដល់អញ។
31 ឯងរាល់គ្នាត្រូវបានជាមនុស្សបរិសុទ្ធដល់អញ កុំឲ្យស៊ីសាច់ដែលត្រូវសត្វព្រៃហែកនៅឯវាលឡើយ ត្រូវបោះចោលទៅឲ្យឆ្កែវិញ។