12 រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរឡើងមកឯអញនៅលើភ្នំឲ្យបាននៅឯណេះចុះ អញនឹងឲ្យក្រឹត្យវិន័យ ហើយនឹងសេចក្ដីបង្គាប់ទាំងប៉ុន្មានដែលអញបានចារឹកទុកនៅបន្ទះថ្មដល់ឯង សំរាប់នឹងបង្រៀនដល់បណ្តាជន
13 នោះម៉ូសេ និងយ៉ូស្វេ ជាអ្នកជំនួយការលោកក៏ក្រោកឡើង ហើយម៉ូសេលោកឡើងទៅលើភ្នំព្រះ
14 លោកបង្គាប់ដល់ពួកចាស់ទុំថា ចូរអ្នករាល់គ្នារង់ចាំយើងនៅទីនេះចុះ ទំរាំយើងត្រឡប់មកវិញ មើល មានអើរ៉ុន និងហ៊ើរ នៅជាមួយនឹងអ្នករាល់គ្នាហើយ បើអ្នកណាកើតមានវិវាទទាស់ទែងគ្នា នោះត្រូវចូលមកសួរលោកចុះ។
15 ម៉ូសេក៏ឡើងទៅលើភ្នំស៊ីណាយ ហើយមានពពកគ្របលើភ្នំ
16 សិរីល្អនៃព្រះយេហូវ៉ាក៏នៅលើភ្នំ ហើយពពកក៏គ្របលើភ្នំពេញចំនួន៦ថ្ងៃ លុះដល់ថ្ងៃទី៧ ទើបទ្រង់មានព្រះបន្ទូលពីកណ្តាលពពកហៅម៉ូសេ
17 ឯសិរីល្អនៃព្រះយេហូវ៉ា នោះមើលទៅដូចជាភ្លើងឆេះនៅលើកំពូលភ្នំ ចំពោះដល់ភ្នែកនៃពួកកូនចៅអ៊ីស្រាអែល
18 ម៉ូសេលោកចូលទៅក្នុងពពកឡើងទៅលើភ្នំ ហើយក៏នៅឯណោះអស់៤០ថ្ងៃ៤០យប់។