25 ត្រូវធ្វើគែមតុកំពស់១ទះ ហើយធ្វើកែមមាសភ្ជាប់នឹងគែមនៅព័ទ្ធជុំវិញទៀត
26 ត្រូវឲ្យធ្វើកងមាស៤សំរាប់តុដែរ ដាក់ភ្ជាប់ទាំង៤ជ្រុងនៅត្រង់តុទាំង៤
27 កងទាំងនោះត្រូវនៅជិតគែមតុ សំរាប់ព្រហកឈើស្នែងនឹងសែងទៅ
28 ត្រូវយកឈើនាងនួន ស្រោបដោយមាស ធ្វើជាស្នែងសំរាប់សែងតុ
29 ត្រូវឲ្យធ្វើថាស ផ្តិល ប៉ាន់ ហើយនឹងពែងសំរាប់តុនោះ ដើម្បីប្រើថ្វាយដង្វាយច្រួច ត្រូវធ្វើពីមាសសុទ្ធទាំងអស់
30 ហើយនៅលើតុនោះ ត្រូវដាក់នំបុ័ងតាំងទុក នៅមុខអញជានិច្ច។
31 រួចត្រូវយកមាសសុទ្ធធ្វើជាជើងចង្កៀង ឯជើងចង្កៀងនោះត្រូវឆ្លាក់ធ្វើឲ្យមានគល់ ដើម នប់ កន្សោមគ្រាប់ ហើយនឹងផ្កាភ្ជាប់ជាមួយគ្នា