34 ឯគល់ជើងចង្កៀងត្រូវមាននប់៤វិញ រាងដូចជាគ្រាប់ចំបក់ ព្រមទាំងកន្សោមគ្រាប់ ហើយនឹងផ្កាផង
35 នៅក្រោមមែក២ ត្រូវមានកន្សោមគ្រាប់១ នៅក្រោមមែក២ទៀត ត្រូវមានកន្សោមគ្រាប់១ដែរ មែកទាំង៦ដែលបែកចេញពីជើងចង្កៀងមក នោះត្រូវមានដូចគ្នាគ្រប់ទាំងអស់
36 កន្សោមគ្រាប់ និងមែកទាំងប៉ុន្មាននោះ ត្រូវឆ្លាក់ធ្វើពីមាសសុទ្ធភ្ជាប់ជាមួយគ្នា
37 ត្រូវធ្វើចង្កៀង៧សំរាប់ឲ្យគេដាក់នៅលើ ដើម្បីឲ្យមានពន្លឺចេញទៅខាងមុខ
38 ឯឃ្នាបប្រឆេះ និងកន្ថោរដាក់កំទេចសំរាប់ជើងចង្កៀង នោះក៏ត្រូវធ្វើពីមាសសុទ្ធទាំងអស់ដែរ
39 ត្រូវយកមាសសុទ្ធ១ហាបធ្វើជើងចង្កៀង ហើយនឹងគ្រឿងប្រដាប់ទាំងអស់នោះ
40 ហើយត្រូវប្រយ័ត្ននឹងធ្វើឲ្យត្រឹមត្រូវតាមគំរូ ដូចដែលបានបង្ហាញឯងឃើញនៅលើភ្នំស្រាប់។