18 ត្រូវធ្វើក្តារ២០សន្លឹកសំរាប់ខាងត្បូងរោងឧបោសថ
19 ហើយនៅក្រោមក្តារ២០សន្លឹកនោះ ត្រូវធ្វើជើងប្រាក់ចំនួន៤០ គឺជើងពីរៗនៅក្រោមរាល់តែក្តារសំរាប់ស៊កពន្លួញចូលទៅ
20 ត្រូវធ្វើក្តារ២០សន្លឹក សំរាប់រោងឧបោសថនៅទិសខាងជើងទៀត
21 និងជើងប្រាក់ចំនួន៤០ សំរាប់ក្តារទាំងនោះដែរ គឺជើងពីរៗនៅក្រោមគ្រប់តែក្តារ
22 ហើយត្រូវធ្វើក្តារ៦សន្លឹក សំរាប់ចុងរោងឧបោសថនៅទិសខាងលិច
23 ត្រូវធ្វើក្តារ២សន្លឹក សំរាប់ជ្រុងរោងឧបោសថនៅខាងចុង
24 ក្តារ២សន្លឹកនោះ ត្រូវភ្ជាប់គ្នានៅខាងក្រោម និងខាងលើដោយសារកង១ នៅជ្រុងទាំង២ ត្រូវមានក្តារ២ដូចគ្នា