11 នៅខាងជើង ត្រូវមានរនាំងប្រវែង១រយហត្ថ ហើយសសរ២០ និងជើងសសរលង្ហិន២០ដែរ ឯទំពក់សសរ និងគន្លឹះ ក៏ត្រូវធ្វើពីប្រាក់ដូចគ្នា
12 នៅខាងលិច ទទឹងទីលាន នោះត្រូវមានរនាំងប្រវែង៥០ហត្ថ ហើយសសរ១០ និងជើង១០
13 ឯនៅខាងកើតទីលាន មានទទឹង៥០ហត្ថដែរ
14 តែខាងម្ខាងត្រូវមានរនាំងប្រវែង១៥ហត្ថ និងសសរ៣ ហើយនឹងជើង៣
15 ឯម្ខាងទៀត នោះត្រូវមានរនាំងប្រវែង១៥ហត្ថ និងសសរ៣ ហើយនឹងជើង៣ដូចគ្នា
16 ឯនៅមាត់ទ្វារទីលាន ត្រូវមានរនាំងប្រវែង២០ហត្ថ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយប៉ាក់ផង ព្រមទាំងសសរ៤ និងជើង៤ដែរ
17 អស់ទាំងសសរនៅជុំវិញទីលាន នោះត្រូវមានគន្លឹះ និងទំពក់ធ្វើពីប្រាក់ ហើយនឹងជើងធ្វើពីលង្ហិន