12 ត្រូវដាក់ថ្មទាំង២ដុំនោះនៅលើខ្សែស្មាអេផូឌ ទុកជាសេចក្ដីរំឭកដល់អស់ទាំងពួកកូនចៅអ៊ីស្រាអែល ដូច្នេះអើរ៉ុននឹងពាក់ឈ្មោះគេនៅលើស្មាទាំង២ ទុកជាសេចក្ដីរំឭកនៅចំពោះព្រះយេហូវ៉ា
13 ត្រូវឲ្យធ្វើគ្រោងមាសសំរាប់ដាំថ្ម
14 ហើយខ្សែមាសសុទ្ធ២ វេញដូចជាខ្សែពួរ រួចភ្ជាប់ខ្សែនឹងគ្រោងមាសនោះ។
15 ត្រូវធ្វើប្រដាប់បាំងទ្រូងនៃការវិនិច្ឆ័យ ឲ្យត្រូវតាមរចនានៃពួកជាងដែលមានស្នាដៃ ហើយតាមរបៀបអេផូឌដែរ គឺធ្វើពីមាស ពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដែលត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់
16 ត្រូវឲ្យបាន៤ជ្រុងស្មើ បត់ជា២ផ្នត់ បណ្តោយ១ចំអាម ទទឹង១ចំអាម
17 ហើយត្រូវដាំត្បូង៤ជួរនៅប្រដាប់នោះ ក្នុងជួរទី១ មានត្បូងសាមស៊ី១ ត្បូងទោបុ័ត១ និងបារកេត១
18 ក្នុងជួរទី២ មានត្បូងមរកដ១ ត្បូងកណ្តៀង១ និងពេជ្រ១