30 រួចត្រូវឲ្យចាក់ប្រេងលើអើរ៉ុន និងពួកកូនលោក ព្រមទាំងញែកគេចេញជាបរិសុទ្ធ ឲ្យបានធ្វើការងារជាសង្ឃដល់អញ
31 ត្រូវឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ប្រេងនេះត្រូវទុកជាប្រេងសំរាប់បុណ្យចាក់លាបយ៉ាងបរិសុទ្ធដល់អញ នៅអស់ទាំងដំណឯងរាល់គ្នាទៅ
32 មិនត្រូវយកប្រេងនេះចាក់លើខ្លួនមនុស្សធម្មតាឡើយ ក៏មិនត្រូវផ្សំគ្រឿងតាមកំណត់នេះនឹងធ្វើឲ្យដូចដែរ ដ្បិតប្រេងនេះជាបរិសុទ្ធ ហើយត្រូវឲ្យឯងរាល់គ្នារាប់ជាបរិសុទ្ធដែរ
33 អ្នកណាដែលនឹងផ្សំធ្វើតាមឲ្យដូច ឬដែលយកទៅចាក់លាបដល់អ្នកប្រទេសដទៃ នោះនឹងត្រូវកាត់កាល់ពីសាសន៍ខ្លួនចេញ។
34 រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរយកគ្រឿងក្រអូបទាំងនេះ គឺពុំសែនទេស សន្ទះក្រអូប ហើយកប៌ូរ និងកំញានសុទ្ធស្មើគ្នា
35 ត្រូវផ្សំគ្នាធ្វើជាគ្រឿងក្រអូប តាមវិធីធ្វើរបស់អ្នកផ្សំគ្រឿងក្រអូប ទាំងបង់អំបិលផង នេះជាគ្រឿងក្រអូបស្អាត ហើយបរិសុទ្ធ
36 ត្រូវយកខ្លះលំអិតឲ្យម៉ដ្ត នាំទៅដាក់នៅមុខទីបន្ទាល់ក្នុងត្រសាលជំនុំជាកន្លែងដែលអញមកជួបនឹងឯង ត្រូវឲ្យឯងរាល់គ្នារាប់គ្រឿងនេះជាបរិសុទ្ធជាទីបំផុត