9 មិនត្រូវថ្វាយគ្រឿងក្រអូបដទៃ ឬយញ្ញបូជាដុត ឬដង្វាយម្សៅណានៅលើអាសនានេះឡើយ ក៏មិនត្រូវច្រួចដង្វាយអ្វីលើអាសនានេះដែរ
10 ក្នុង១ឆ្នាំម្តង អើរ៉ុនត្រូវយកឈាមនៃដង្វាយលោះបាប ដែលថ្វាយសំរាប់ឲ្យធួននឹងបាបមកប្រឡាក់នៅស្នែង ឲ្យធួននឹងអាសនានេះផង គឺនៅគ្រប់ទាំងដំណឯងរាល់គ្នាត្រូវធ្វើដូច្នេះ ដើម្បីឲ្យធួននឹងអាសនានេះក្នុង១ឆ្នាំម្តងជានិច្ច ដ្បិតជាការបរិសុទ្ធបំផុតនៅចំពោះព្រះយេហូវ៉ា។
11 រួចព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
12 កាលណារាប់ចំនួនពួកកូនចៅអ៊ីស្រាអែលតាមបញ្ជីគេ នោះត្រូវឲ្យគេបង់ប្រាក់ ជាថ្លៃលោះខ្លួន ថ្វាយព្រះយេហូវ៉ាគ្រប់ៗគ្នា ដើម្បីកុំឲ្យកើតមានសេចក្ដីវេទនាណាមួយនៅក្នុងពួកគេ ក្នុងកាលដែលកំពុងតែរាប់ចំនួនគេនោះឡើយ
13 ឯអស់អ្នកដែលឆ្លងទៅខាងពួកអ្នកដែលបានរាប់ហើយ នោះត្រូវបង់ថ្លៃ៥កាក់ម្នាក់គ្រប់ៗគ្នា តាមប្រាក់ដែលប្រើក្នុងទីបរិសុទ្ធ គឺ១រៀលត្រូវជា១០កាក់ ឯ៥កាក់នេះជាដង្វាយថ្វាយព្រះយេហូវ៉ា
14 ពួកអ្នកទាំងប៉ុន្មានដែលត្រូវរាប់ក្នុងបញ្ជី តាំងពីអាយុ២០ឆ្នាំឡើងទៅលើ នោះត្រូវបង់ថ្លៃថ្វាយជាដង្វាយដល់ព្រះយេហូវ៉ាគ្រប់ៗគ្នា
15 អ្នកមានមិនត្រូវបង់ឲ្យលើសទៅ ហើយអ្នកក្រក៏មិនត្រូវបង់ឲ្យខ្វះពី៥កាក់ សំរាប់ជាដង្វាយថ្វាយព្រះយេហូវ៉ា ដើម្បីនឹងលោះខ្លួននោះដែរ