9 អាសនាដង្វាយដុត និងគ្រឿងប្រដាប់នៃអាសនានោះ ចានក្លាំ និងជើងនៃចាននោះ
10 អស់ទាំងសំលៀកបំពាក់សំរាប់ការងារ គឺសំលៀកបំពាក់បរិសុទ្ធសំរាប់អើរ៉ុន ជាអ្នកថ្វាយបូជា និងអស់ទាំងសំលៀកបំពាក់ របស់ពួកកូនចៅលោក ដែលសំរាប់ការងារជាសង្ឃ
11 ប្រេងចាក់លាប និងគ្រឿងក្រអូប សំរាប់ទីបរិសុទ្ធផង អ្នកទាំងនោះនឹងធ្វើតាមអស់ទាំងសេចក្ដី ដែលអញបានបង្គាប់ដល់ឯង។
12 ព្រះយេហូវ៉ាទ្រង់ក៏បង្គាប់ម៉ូសេ
13 ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ត្រូវឲ្យឯងរាល់គ្នាកាន់អស់ទាំងថ្ងៃឈប់សំរាករបស់អញជាកុំខាន ដ្បិតនោះជាទីសំគាល់ដល់អញ ហើយនឹងឯងរាល់គ្នា នៅអស់ទាំងដំណតទៅ ដើម្បីឲ្យបានដឹងថា អញនេះជាព្រះយេហូវ៉ាដែលញែកឯងរាល់គ្នាចេញជាបរិសុទ្ធ
14 ដូច្នេះត្រូវឲ្យរក្សាថ្ងៃឈប់សំរាកទាំងនោះ ដ្បិតថ្ងៃនោះជាថ្ងៃបរិសុទ្ធដល់ឯងរាល់គ្នា អស់អ្នកណាដែលប្រព្រឹត្តកន្លងចំពោះថ្ងៃនោះ នឹងត្រូវសំឡាប់ជាមិនខាន ឯអ្នកណាដែលធ្វើការអ្វីនៅថ្ងៃនោះ នឹងត្រូវកាត់កាល់ពីសាសន៍របស់ខ្លួនចេញ
15 ក្នុងរវាង៦ថ្ងៃ នោះត្រូវធ្វើការបាន តែថ្ងៃទី៧ នោះជាថ្ងៃឈប់សំរាកវិញ គឺជាថ្ងៃបរិសុទ្ធដល់ព្រះយេហូវ៉ា ឯអស់អ្នកណាដែលធ្វើការអ្វីនៅថ្ងៃឈប់សំរាក នោះនឹងត្រូវសំឡាប់ចោលជាមិនខាន