17 រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា អញនឹងធ្វើតាមសេចក្ដី ដែលឯងបានសូមនេះដែរ ដ្បិតឯងប្រកបដោយគុណនៃអញ ហើយអញក៏ស្គាល់ឯងយ៉ាងជិតស្និទ្ធផង
18 លោកទូលឆ្លើយថា សូមទ្រង់មេត្តាបើកឲ្យទូលបង្គំឃើញសិរីល្អទ្រង់ផង
19 រួចទ្រង់មានព្រះបន្ទូលតបថា អញនឹងឲ្យអស់ទាំងសេចក្ដីសប្បុរសរបស់អញដើរកាត់នៅមុខឯង ព្រមទាំងប្រកាសពីព្រះនាម «យេហូវ៉ា» នៅមុខឯងផង អញនឹងប្រោសដល់អ្នកណាដែលអញចង់ប្រោស ហើយនឹងផ្សាយសេចក្ដីមេត្តាករុណាដល់អ្នកណាដែលអញចង់ផ្សាយឲ្យ
20 ទ្រង់ក៏មានព្រះបន្ទូលថា ឯងពុំអាចនឹងមើលមុខអញបានឡើយ ដ្បិតមនុស្សជាតិនឹងឃើញអញ ហើយរស់នៅមិនបានទេ
21 ព្រះយេហូវ៉ាទ្រង់ក៏មានព្រះបន្ទូលថា មើល មានកន្លែងនេះជាទីនៅជិតអញ ត្រូវឲ្យឯងឈរនៅលើថ្មដានេះចុះ
22 កំពុងដែលសិរីល្អរបស់អញកាត់នៅមុខឯង នោះអញនឹងដាក់ឯងទៅក្នុងទីក្រហែងថ្ម១ ហើយនឹងបាំងឯងដោយដៃដរាបដល់អញបានទៅហួស
23 រួចអញនឹងដកដៃអញចេញ ឲ្យបានឃើញអញពីខាងខ្នងវិញ ឥតឃើញមុខឡើយ។