11 ចូរប្រយ័ត្ន និងធ្វើតាមអស់ទាំងសេចក្ដីដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះចុះ មើល អញនឹងបណ្តេញសាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូសចេញពីមុខឯងទៅ
12 ចូរប្រយ័ត្នកុំឲ្យតាំងសេចក្ដីសញ្ញានឹងអ្នកស្រុកដែលឯងចូលទៅនោះឡើយ ក្រែងលោត្រឡប់ជាអន្ទាក់ដល់ឯងវិញ
13 ត្រូវឲ្យឯងរាល់គ្នារំលំអាសនារបស់គេ ព្រមទាំងបំបាក់បំបែករូបព្រះ ហើយបំផ្លាញអ្នកតារបស់គេចេញ
14 ដ្បិតមិនត្រូវឲ្យឯងរាល់គ្នាក្រាបថ្វាយបង្គំដល់ព្រះឯណាទៀតឡើយ ពីព្រោះព្រះយេហូវ៉ា ដែលព្រះនាមជាព្រះប្រចណ្ឌ ទ្រង់មានព្រះហឫទ័យប្រចណ្ឌពិត
15 ក្រែងលោឯងតាំងសេចក្ដីសញ្ញានឹងពួកអ្នកស្រុកនោះ ហើយកាលណាគេទៅផិតតាមព្រះរបស់គេ ទាំងថ្វាយយញ្ញបូជាដល់ព្រះនៃគេ នោះក៏ហៅឯងទៅបរិភោគយញ្ញបូជាដែរ
16 ហើយក្រែងឯងនឹងយកកូនស្រីគេមកឲ្យកូនប្រុសរបស់ឯង រួចកូនស្រីគេទៅផិតតាមព្រះគេ នោះនឹងទាញនាំកូនឯងឲ្យផិតតាមព្រះគេដែរ
17 កុំឲ្យសិតរូបព្រះសំរាប់ឯងឲ្យសោះ។