8 នោះម៉ូសេក៏ប្រញាប់ប្រញាល់នឹងឱនខ្លួន ក្រាបចុះដល់ដីថ្វាយបង្គំ
9 រួចទូលថា ឱព្រះអម្ចាស់អើយ បើសិនជាទូលបង្គំប្រកបដោយព្រះគុណទ្រង់ពិត នោះសូមព្រះអម្ចាស់យាងទៅកណ្តាលយើងខ្ញុំរាល់គ្នា ដ្បិតមនុស្សទាំងនេះមានក្បាលរឹងណាស់ ហើយសូមអត់ទោសចំពោះសេចក្ដីទុច្ចរិត និងអំពើបាបរបស់យើងខ្ញុំផង សូមទទួលយើងរាល់គ្នាទុកជាមរដករបស់ទ្រង់។
10 នោះទ្រង់មានព្រះបន្ទូលថា មើល អញតាំងសេចក្ដីសញ្ញាថា នៅមុខជនជាតិឯងទាំងអស់គ្នា នោះអញនឹងធ្វើការអស្ចារ្យ ជាការដែលមិនដែលកើតមានយ៉ាងដូច្នោះនៅអស់ទាំងនគរគ្រប់លើផែនដី ហើយអស់ទាំងសាសន៍ដែលឯងនៅកណ្តាលនោះ គេនឹងឃើញការរបស់ព្រះយេហូវ៉ា ដ្បិតការដែលអញនឹងប្រោសដល់ឯង នោះជាការគួរស្ញែងខ្លាច
11 ចូរប្រយ័ត្ន និងធ្វើតាមអស់ទាំងសេចក្ដីដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះចុះ មើល អញនឹងបណ្តេញសាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូសចេញពីមុខឯងទៅ
12 ចូរប្រយ័ត្នកុំឲ្យតាំងសេចក្ដីសញ្ញានឹងអ្នកស្រុកដែលឯងចូលទៅនោះឡើយ ក្រែងលោត្រឡប់ជាអន្ទាក់ដល់ឯងវិញ
13 ត្រូវឲ្យឯងរាល់គ្នារំលំអាសនារបស់គេ ព្រមទាំងបំបាក់បំបែករូបព្រះ ហើយបំផ្លាញអ្នកតារបស់គេចេញ
14 ដ្បិតមិនត្រូវឲ្យឯងរាល់គ្នាក្រាបថ្វាយបង្គំដល់ព្រះឯណាទៀតឡើយ ពីព្រោះព្រះយេហូវ៉ា ដែលព្រះនាមជាព្រះប្រចណ្ឌ ទ្រង់មានព្រះហឫទ័យប្រចណ្ឌពិត