8 ប្រេងសំរាប់ចង្កៀង គ្រឿងក្រអូបសំរាប់ប្រេងចាក់លាប និងគ្រឿងក្រអូបសំរាប់ដុត
9 ថ្មអូនីក្ស ហើយថ្មឯទៀតសំរាប់ដាំអេផូឌ និងប្រដាប់បាំងទ្រូងផង
10 ឯអស់អ្នកណាដែលមានគំនិតវាងវៃក្នុងពួកឯងរាល់គ្នា នោះត្រូវឲ្យមកធ្វើអស់ទាំងប្រដាប់ដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់មកចុះ
11 គឺជារោងឧបោសថ ព្រមទាំងត្រសាលរោងនោះ និងគំរបគ្របលើត្រសាល ហើយអស់ទាំងទំពក់ ក្តារ រនុក សសរ និងជើងរបស់រោងនោះ
12 ហឹប និងឈើស្នែង ទីសន្តោសប្រោសវាំងននសំរាប់បាំងហឹប
13 តុ និងឈើស្នែង ព្រមទាំងប្រដាប់តុនោះ និងនំបុ័ងតាំងតុ
14 ជើងចង្កៀង អស់ទាំងចង្កៀង និងប្រដាប់ទាំងប៉ុន្មាន ហើយនឹងប្រេងសំរាប់ដុត