15 សំពត់១ផ្ទាំងនោះ មានបណ្តោយ៣០ហត្ថ ហើយទទឹង៤ហត្ថ រាល់តែផ្ទាំងសុទ្ធតែប៉ុនគ្នាទាំងអស់
16 គាត់យកសំពត់៥ផ្ទាំង ដេររួមគ្នាជា១ផ្នែក ហើយ៦ទៀតក៏ដេររួមគ្នាជា១ផ្នែកដែរ
17 គាត់ធ្វើខ្សែក្រវិល៥០ តាមជាយសំពត់នៅចុងផ្ទាំងទី១ ហើយខ្សែក្រវិល៥០ទៀត តាមជាយសំពត់ នៅចុងផ្ទាំងទី២
18 រួចធ្វើទំពក់លង្ហិន៥០ សំរាប់ភ្ជាប់ត្រសាលឲ្យបានជាប់គ្នាតែ១។
19 គាត់ក៏ធ្វើគំរបពីស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម សំរាប់គ្របលើត្រសាល ហើយ១ទៀតពីស្បែកផ្សោតសំរាប់នឹងគ្របពីលើនោះថែមទៀត។
20 គាត់ធ្វើក្តារសំរាប់រោងឧបោសថ ជាក្តារឈើនាងនួនដាក់បញ្ឈរ
21 ក្តារ១សន្លឹក មានបណ្តោយ១០ហត្ថ ហើយទទឹង១ហត្ថកន្លះ