25 គាត់ធ្វើក្តារ២០ទៀត សំរាប់រោងឧបោសថម្ខាង គឺជាខាងជើង ហើយជើងក្តារ៤០ដែរ
26 រាល់តែក្តារ មានជើងពីរៗ
27 គាត់ធ្វើក្តារ៦ សំរាប់ចុងរោងឧបោសថខាងលិច
28 ក៏ធ្វើក្តារ២ សំរាប់ជ្រុងរោងឧបោសថខាងចុង
29 ក្តារ២សន្លឹកនោះបានជាប់គ្នាខាងក្រោម និងខាងលើដោយសារកង១ គាត់បានធ្វើក្តារសំរាប់ជ្រុងទាំង២នៅសងខាងនោះឲ្យដូចគ្នា
30 ដូច្នេះ មានក្តារ៨ និងជើងប្រាក់១៦ រាល់តែក្តារមានជើងពីរៗ
31 ក៏ធ្វើរនុក៥ពីឈើនាងនួន សំរាប់អស់ទាំងក្តារនៅរោងឧបោសថម្ខាង