7 ដ្បិតមានរបស់គ្រប់គ្រាន់នឹងធ្វើការទាំងនោះហើយ ថែមទាំងសល់ផង។
8 រួចអស់អ្នកចំណានដែលធ្វើការទាំងនោះ គេក៏ធ្វើរោងឧបោសថពីសំពត់១០ផ្ទាំង ដែលត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ទាំងប៉ាក់រូបចេរូប៊ីនតាមរចនានៃជាងមានស្នាដៃ
9 ឯសំពត់១ផ្ទាំងនោះ មានបណ្តោយ២៨ហត្ថ ហើយទទឹង៤ហត្ថ រាល់តែផ្ទាំងសុទ្ធតែប៉ុនគ្នាទាំងអស់
10 គាត់ក៏ដេរ៥ផ្ទាំងភ្ជាប់ជាមួយគ្នា ហើយ៥ទៀតក៏ដេរភ្ជាប់គ្នាដែរ
11 រួចគាត់ធ្វើខ្សែក្រវិលខៀវតាមជាយសំពត់ នៅចុងផ្ទាំងសំពត់ទី១ ក៏ធ្វើដូចគ្នាតាមជាយសំពត់ នៅចុងផ្ទាំងទី២
12 គាត់ធ្វើខ្សែក្រវិល៥០ តាមជាយសំពត់ទី១ ហើយក៏ធ្វើខ្សែក្រវិល៥០ នៅចុងផ្ទាំងទី២ដែរ ខ្សែក្រវិលទាំងនោះស្មើគ្នាទាំងអស់
13 គាត់ធ្វើទំពក់មាស៥០ ហើយភ្ជាប់ផ្ទាំងសំពត់ទាំង២ជាមួយគ្នា ដោយសារទំពក់នោះ ដូច្នេះរោងឧបោសថបានភ្ជាប់គ្នាតែ១។