និក្ខមនំ 38:1-5 KHOV

1 គាត់​ស្អាង​អាស‌នា​ដង្វាយ​ដុត​ពី​ឈើ​នាង‌នួន​មាន​បណ្តោយ​៥​ហត្ថ ទទឹង​៥​ហត្ថ ៤​ជ្រុង​ស្មើ ហើយ​កំពស់​៣​ហត្ថ

2 នៅ​ជ្រុង​ទាំង​៤ គាត់​ធ្វើ​ស្នែង​ចេញ​ពី​អាស‌នា ស្រោប​ដោយ​លង្ហិន

3 គាត់​ធ្វើ​ប្រដាប់​ទាំង​ប៉ុន្មាន​សំរាប់​អាស‌នា គឺ​ជា​ប្រដាប់​ដាក់​ផេះ ចប‌ចូក ផើង សម ហើយ​នឹង​ជើង‌ក្រាន​ដែរ នោះ​សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន​ទាំង​អស់

4 គាត់​ធ្វើ​ប្រទាស​លង្ហិន​ខ្ទាស់​ក្រឡា​គ្នា​សំរាប់​អាស‌នា ក៏​ដាក់​ប្រទាស​ពី​ខាង​ក្រោម​គែម​ឲ្យ​ជាប់​ត្រង់​ពាក់​កណ្តាល​របស់​កំពស់​អាស‌នា

5 រួច​សិត​ធ្វើ​កង​៤​ដាក់​នៅ​ប្រទាស​លង្ហិន​ទាំង​៤​ជ្រុង សំរាប់​នឹង​ព្រហក​ឈើ​ស្នែង​សែង​ទៅ