19 រួចលោកលាត្រសាលបាំងរោងឧបោសថ ហើយដាក់គំរបពីលើត្រសាលដូចជាព្រះយេហូវ៉ាបានបង្គាប់មក
20 លោកយកសេចក្ដីបន្ទាល់មកដាក់ក្នុងហឹប រួចព្រហកឈើស្នែងភ្ជាប់នឹងហឹប ហើយដាក់ទីសន្តោសប្រោសនៅលើហឹបនោះ
21 លោកយកហឹបទៅដាក់ក្នុងរោងឧបោសថ ហើយលាវាំងននបាំងហឹបនៃសេចក្ដីបន្ទាល់ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក
22 លោកដាក់តុនៅខាងជើងក្នុងត្រសាលជំនុំត្រង់ខាងមុខវាំងនន
23 រួចរៀបនំបុ័ងលើតុនៅចំពោះព្រះយេហូវ៉ា ដូចជាទ្រង់បានបង្គាប់មក
24 លោកក៏ដាក់ជើងចង្កៀងទៅក្នុងត្រសាលជំនុំ ប្រទល់មុខនឹងតុ គឺខាងត្បូង ក្នុងរោងឧបោសថ
25 រួចលោករៀបចំចង្កៀងនៅចំពោះព្រះយេហូវ៉ា ដូចជាទ្រង់បានបង្គាប់មក