សុភាសិត 1:24-30 KHOV

24 ពី​ព្រោះ​អញ​បាន​ស្រែក​ហៅ តែ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​ទេ អញ​បាន​ហុច​ដៃ​ទៅ តែ​ឥត​មាន​អ្នក​ណា​រវល់​សោះ

25 ឯង​រាល់​គ្នា​ក៏​បោះ‌បង់​ចោល​អស់​ទាំង​ដំបូន្មាន​របស់​អញ​ចេញ ហើយ​មិន​ព្រម​ទទួល​ពាក្យ​បន្ទោស​របស់​អញ​ដែរ

26 ដូច្នេះ អញ​នឹង​សើច​ដែរ ក្នុង​ថ្ងៃ​ដែល​ឯង​រាល់​គ្នា​ត្រូវ​អន្តរាយ អញ​នឹង​ចំអក​ឲ្យ ក្នុង​កាល​ដែល​ឯង​រាល់​គ្នា​កើត​មាន​សេចក្តី​ភិត‌ភ័យ​ផង

27 គឺ​ក្នុង​កាល​ដែល​សេចក្តី​ភិត‌ភ័យ​មក​លើ​ឯង​រាល់​គ្នា ដូច​ជា​ព្យុះ​សង្ឃរា ហើយ​សេចក្តី​អន្តរាយ​របស់​ឯង​រាល់​គ្នា​មក ដូច​ជា​ខ្យល់​កួច ក្នុង​កាល​ដែល​សេចក្តី​លំបាក និង​សេចក្តី​ទុក្ខ​ព្រួយ​មក​គ្រប​សង្កត់​លើ​ឯង​រាល់​គ្នា

28 ខណៈ​នោះ គេ​នឹង​អំពាវ‌នាវ​ដល់​អញ តែ​អញ​មិន​ព្រម​ឆ្លើយ​សោះ គេ​នឹង​ស្វែង​រក​អញ​អស់​ពី​ចិត្ត តែ​គេ​នឹង​រក​អញ​មិន​ឃើញ​ឡើយ

29 ពី​ព្រោះ​គេ​បាន​ស្អប់​ការ​ចេះ​ដឹង​ហើយ​មិន​បាន​រើស​យក​សេចក្តី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ទេ

30 គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ដំបូន្មាន​របស់​អញ​ឡើយ ក៏​បាន​មើល‌ងាយ​សេចក្តី​បន្ទោស​របស់​អញ​ដែរ