22 អំណោយពរនៃព្រះយេហូវ៉ា នោះធ្វើឲ្យទៅជាមាន ហើយទ្រង់មិនបន្ថែមសេចក្តីទុក្ខព្រួយផងទេ។
23 ឯការដែលមនុស្សល្ងីល្ងើប្រព្រឹត្តអាក្រក់ នោះដូចជាល្បែងលេងសប្បាយដល់គេ តែមនុស្សដែលមានដំរិះយោបល់ នោះចូលចិត្តនឹងប្រាជ្ញាវិញ។
24 សេចក្តីដែលមនុស្សអាក្រក់ភ័យខ្លាច នោះនឹងកើតឡើងដល់គេជាពិត ហើយសេចក្តីដែលមនុស្សសុចរិតប្រាថ្នាចង់បាន នោះនឹងបានបើកឲ្យដែរ។
25 កាលណាខ្យល់កួចហួសបាត់ទៅ នោះមនុស្សអាក្រក់ឥតមានសល់ឡើយ តែមនុស្សសុចរិត មានឫសដ៏ស្ថិតស្ថេរនៅអស់កល្បវិញ។
26 ទឹកខ្មេះដល់ធ្មេញ ហើយផ្សែងដល់ភ្នែក នោះជាយ៉ាងណា ឯមនុស្សខ្ជិលច្រអូស ក៏យ៉ាងនោះដល់អ្នកណាដែលប្រើវាដែរ។
27 សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះចំរើនថ្ងៃអាយុ តែអស់ទាំងឆ្នាំនៃអាយុរបស់មនុស្សអាក្រក់ នឹងត្រូវរួញខ្លីវិញ។
28 ការសង្ឃឹមរបស់មនុស្សសុចរិត នោះនាំឲ្យមានចិត្តរីករាយ តែសេចក្តីទុកចិត្តរបស់មនុស្សអាក្រក់ និងសូន្យបាត់ទៅ។