12 មានផ្លូវមួយដែលមើលទៅដូចជាត្រឹមត្រូវល្អ ដល់មនុស្ស តែចុងបំផុតនៃផ្លូវនោះ គឺជាសេចក្តីស្លាប់វិញ។
13 នៅវេលាកំពុងតែសើចសប្បាយ គង់តែចិត្តមានសេចក្តីសៅសោកដែរ ហើយចុងបំផុតនៃសេចក្តីអំណរ គឺជាធ្ងន់ទ្រូងវិញ។
14 អ្នកណាដែលមានចិត្តរសាយថយទៅវិញ នោះនឹងបានឆ្អែតក្នុងផ្លូវរបស់ខ្លួន តែមនុស្សល្អនឹងបានស្កប់ស្កល់អំពីក្នុងចិត្តខ្លួនឯងវិញ។
15 មនុស្សឆោតល្ងង់គេជឿគ្រប់ពាក្យទាំងអស់ តែមនុស្សមានគំនិតវាងវៃរមែងមើលផ្លូវខ្លួនដោយប្រយ័ត្ន។
16 មនុស្សដែលមានប្រាជ្ញារមែងកោតខ្លាច ហើយក៏ចៀសចេញពីផ្លូវអាក្រក់ តែមនុស្សល្ងីល្ងើគេមានចិត្តចើងម៉ើង ហើយទុកចិត្តតែនឹងខ្លួនឯងវិញ។
17 អ្នកណាដែលរហ័សខឹង នោះតែងតែប្រព្រឹត្តឥតបើគិត ហើយមនុស្សដែលគិតគូរបង្កើតការអាក្រក់ នោះរមែងជាទីស្អប់ដល់អ្នកដទៃ។
18 មនុស្សឆោតល្ងង់ គេគ្រងបានសេចក្តីចំកួត ទុកជាមរដក តែមនុស្សឆ្លៀវឆ្លាតបានពាក់ដំរិះជាមកុដវិញ។