1 អ្នកណាដែលញែកខ្លួនចេញពីអ្នកដទៃ នោះជាអ្នករកបំពេញតែចិត្តខ្លួនឯងទេ ហើយក៏មានចិត្តគ្នាន់ក្នាញ់ទាស់នឹងអស់ទាំងសេចក្តីដែលមានទំនង។
2 ចំណែកមនុស្សល្ងីល្ងើគេឥតមានសេចក្តីរីករាយក្នុងយោបល់ទេ គឺចូលចិត្តតែនឹងសំដែងគំនិតក្នុងចិត្តខ្លួនឯងចេញវិញ។
3 កាលណាមនុស្សអាក្រក់មកដល់ នោះសេចក្តីមើលងាយមានជាប់តាមមកដែរ ហើយសេចក្តីត្មះតិះដៀលក៏រមែងមកជាមួយនឹងសេចក្តីអាប់យសផង។
4 ពាក្យសំដីដែលចេញពីមាត់មនុស្ស ធៀបដូចជាទឹកជ្រៅ ហើយទីបញ្ចេញប្រាជ្ញាក៏ដូចជាជ្រោះទឹកហូរ។