13 អ្នកណាដែលឆ្លើយមុនដែលបានស្តាប់រឿង នោះរាប់ជាការចំកួតហើយ ក៏ជាសេចក្តីខ្មាសដល់ខ្លួនផង។
14 វិញ្ញាណនៃមនុស្សនឹងទប់ទល់ខ្លួនក្នុងគ្រាមានធុរៈឈឺ តែឯវិញ្ញាណបាក់បែក តើអ្នកណានឹងទ្រាំបាន។
15 ចិត្តរបស់មនុស្សវាងវៃ តែងតែចំរើនចំណេះឡើង ហើយត្រចៀករបស់មនុស្សដែលមានប្រាជ្ញា ក៏ស្វះស្វែងរកចំណេះដែរ។
16 ជំនូនរបស់មនុស្ស រមែងបើកផ្លូវឲ្យដល់ខ្លួន ក៏នាំចូលទៅដល់ចំពោះអ្នកធំផង។
17 អ្នកណាដែលនិយាយមុនគេក្នុងការក្តី នោះមើលទៅដូចជាត្រឹមត្រូវហើយ តែគូក្តីរបស់អ្នកនោះមកបើកសំដែងឲ្យឃើញកំហុសវិញ។
18 ការចាប់ឆ្នោត តែងនឹងធ្វើឲ្យសេចក្តីទាស់ទែងគ្នាបាត់ទៅ ហើយនឹងញែកមនុស្សដែលមានអំណាចចេញពីគ្នាដែរ។
19 បងប្អូនណាដែលបានអន់ចិត្តហើយ នោះពិបាកពង្រាបជាជាងទីក្រុងយ៉ាងមាំមួន ហើយសេចក្តីទាស់ទែងគ្នាយ៉ាងនោះ ធៀបដូចជារនុកទ្វារបន្ទាយ។