5 ការដែលយោគយល់ដល់មនុស្សអាក្រក់ ហើយការបង្វែរសេចក្តីយុត្តិធម៌ក្នុងការវិនិច្ឆ័យ នោះមិនល្អទេ។
6 បបូរមាត់មនុស្សល្ងីល្ងើ តែងតែស៊កចូលក្នុងសេចក្តីឈ្លោះប្រកែកគ្នា ហើយមាត់វាតឿនតែរំពាត់ទេ។
7 មាត់របស់មនុស្សល្ងីល្ងើជាហេតុនាំឲ្យខ្លួនត្រូវវិនាសទៅ ហើយបបូរមាត់ក៏ជាអន្ទាក់ដល់ព្រលឹងខ្លួនដែរ។
8 ពាក្យសំដីរបស់មនុស្សបេះបួយ ធៀបដូចជាម្ហូបយ៉ាងឆ្ងាញ់១ម៉ាត់ ដែលលេបចុះទៅក្នុងពោះ។
9 អ្នកណាដែលធ្វេសប្រហែសនឹងការរបស់ខ្លួន នោះឈ្មោះថាជាបងប្អូននឹងអ្នកដែលបំផ្លាញ។
10 ព្រះនាមព្រះយេហូវ៉ា ជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្តីសុខ។
11 ឯមនុស្សអ្នកមានវិញ ទ្រព្យសម្បត្តិរបស់គេជាទីក្រុងមាំមួន ហើយតាមគំនិតរបស់គេ ក៏យល់ថាជាកំផែងយ៉ាងខ្ពស់ដែរ។