25 ចូរវាយមនុស្សចំអកមើលងាយ នោះមនុស្សខ្លៅល្ងង់នឹងចេះប្រយ័ត្នឡើង ចូរបន្ទោសដល់អ្នកណាដែលមានយោបល់ អ្នកនោះនឹងស្តាប់បានតាមលំអាន។
26 អ្នកណាដែលបំផ្លាញឪពុកខ្លួន ហើយបណ្តេញម្តាយចេញ នោះជាកូនដែលនាំឲ្យមានសេចក្តីខ្មាស និងសេចក្តីដំនៀល។
27 កូនអើយ ចូរលែងស្តាប់តាមសេចក្តីដំបូន្មានដែលនាំឲ្យវង្វេងពីផ្លូវនៃដំរិះចេញ។
28 សាក្សីកោងកាចគេចំអកមើលងាយចំពោះសេចក្តីយុត្តិធម៌ ហើយមាត់របស់មនុស្សអាក្រក់ក៏ត្របាក់លេបអំពើទុច្ចរិតដែរ។
29 សេចក្តីវិនិច្ឆ័យបានបំរុងជាស្រេច សំរាប់មនុស្សចំអក ហើយការវាយដោយរំពាត់ក៏សំរាប់ខ្នងនៃមនុស្សល្ងីល្ងើ។