សុភាសិត 2:15-21 KHOV

15 ផ្លូវ​គេ​សុទ្ធ​តែ​ក្ងិក‌ក្ងក់ ហើយ​ផ្លូវ​ច្រក​របស់​គេ​ក៏​ទាស​ចេញ

16 ហើយ​ដើម្បី​នឹង​ជួយ​ឲ្យ​ឯង​រួច​ពី​ស្រី​អាវាសែ គឺ​ឲ្យ​រួច​ពី​មនុស្ស​ស្រី​ដទៃ ដែល​និយាយ​ប្រលោម​ដោយ​ពាក្យ​ផ្អែម‌ល្ហែម

17 ជា​អ្នក​ដែល​លះ​ចោល​គូ​សំឡាញ់ ដែល​បាន​គ្នា​ពី​ក្រមុំ​កំឡោះ ក៏​ភ្លេច​សេចក្តី​សញ្ញា​នៃ​ព្រះ​របស់​ខ្លួន

18 ដ្បិត​ផ្ទះ​របស់​ស្ត្រី​នោះ ទ្រេត​ទៅ​ខាង​សេចក្តី​ស្លាប់ ហើយ​ផ្លូវ​ច្រក​របស់​វា នាំ​ទៅ​ឯ​ពួក​មនុស្ស​ស្លាប់

19 ឯ​ពួក​អ្នក​ដែល​ទៅ​ឯ​វា នោះ​គ្មាន​អ្នក​ណា​ត្រឡប់​មក​វិញ​ឡើយ ក៏​មិន​ចាប់​កាន់​ផ្លូវ​ច្រក​នៃ​ជីវិត​ដែរ

20 ហើយ​មាន​ប្រយោជន៍​ឲ្យ​ឯង​បាន​ដើរ​ក្នុង​ផ្លូវ​របស់​មនុស្ស​ល្អ ព្រម​ទាំង​រក្សា​ផ្លូវ​ច្រក​នៃ​ពួក​សុចរិត

21 ដ្បិត​មនុស្ស​ទៀង​ត្រង់​នឹង​អាស្រ័យ​នៅ​ផែនដី ហើយ​មនុស្ស​គ្រប់​លក្ខណ៍​នឹង​បាន​នៅ​ជាប់