1 ការដែលហិមៈធ្លាក់នៅរដូវក្តៅ ហើយភ្លៀងធ្លាក់នៅរដូវចំរូតមិនសមយ៉ាងណា កិត្តិយសក៏មិនសមនឹងមនុស្សល្ងីល្ងើយ៉ាងនោះដែរ
2 ការដែលចាបហើរទៅបាត់ ហើយសត្វត្រចៀកកាំចេះតែហើរទៅមកយ៉ាងណា នោះសេចក្តីបណ្តាសាឥតហេតុ មិនទំជាប់ឡើយក៏យ៉ាងនោះដែរ
3 មានត្មោងសំរាប់សេះ មានបង្ហៀរសំរាប់លា ហើយរំពាត់ក៏សំរាប់ខ្នងមនុស្សល្ងីល្ងើដែរ។
4 កុំឲ្យឆ្លើយតបនឹងមនុស្សល្ងីល្ងើ តាមសេចក្តីចំកួតរបស់វាឡើយ ក្រែងឯងក៏បានដូចជាវាដែរ
5 ចូរឆ្លើយតបនឹងមនុស្សល្ងីល្ងើ ឲ្យចំនឹងសេចក្តីចំកួតរបស់វាចុះ ក្រែងវាមើលខ្លួនដោយសេចក្តីអំនួតថា ជាអ្នកមានប្រាជ្ញា
6 អ្នកណាដែលប្រើមនុស្សល្ងីល្ងើឲ្យនាំដំណឹងទៅ នោះឈ្មោះថា កាប់ផ្តាច់ជើងរបស់ខ្លួន ហើយក៏ផឹកស្រូបសេចក្តីអន្តរាយដែរ