16 អ្នកណាដែលចង់ឃាត់នាង នោះឃាត់តែខ្យល់ទេ ហើយដៃអ្នកនោះចាប់ក្តាប់ប្រេងប៉ុណ្ណោះ។
17 ដែករមែងសំលៀងដែក ឯមនុស្ស ក៏ធ្វើឲ្យមិត្រសំឡាញ់ខ្លួនមុតស្រួចយ៉ាងនោះដែរ។
18 អ្នកណាដែលថែទាំដើមល្វា អ្នកនោះនឹងបានផ្លែបរិភោគ ហើយអ្នកណាដែលបំរើចៅហ្វាយខ្លួនដោយល្អ នោះនឹងបានកិត្តិសព្ទ។
19 មុខឆ្លុះឃើញមុខនៅក្នុងទឹកជាយ៉ាងណា នោះចិត្តរបស់មនុស្ស ក៏ច្បាស់ដល់មនុស្សយ៉ាងនោះដែរ។
20 ស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយនឹងទីវិនាសនោះមិនចេះស្កប់ស្កល់ឡើយ ឯភ្នែកនៃមនុស្សក៏មិនចេះស្កប់ស្កល់ដូចគ្នាដែរ។
21 មានបាវដីសំរាប់សំរងប្រាក់ ហើយមានឡសំរាប់មាស តែនឹងស្គាល់មនុស្សបានដោយសារតែសេចក្តីដែលគេសរសើរពីអ្នកនោះទេ។
22 ទោះបើនឹងបុកមនុស្សល្ងីល្ងើនៅក្នុងត្បាល់ជាមួយនឹងស្រូវក៏ដោយ គង់តែសេចក្តីចំកួតរបស់វាមិនព្រមរបកចេញពីវាឡើយ។