3 ដុំថ្មជារបស់ធ្ងន់ ហើយខ្សាច់ក៏មានទំងន់ដែរ តែសេចក្តីកំហឹងរបស់មនុស្សល្ងីល្ងើ នោះធ្ងន់ជាងទាំង២មុខនោះទៅទៀត។
4 សេចក្តីឃោរឃៅ ជាសេចក្តីដែលសាហាវណាស់ ហើយសេចក្តីកំហឹងក៏ខ្លាំងក្លាដែរ តែឯសេចក្តីប្រចណ្ឌ តើអ្នកណានឹងទប់ទល់បាន។
5 ការដែលត្រូវបន្ទោសនៅកណ្តាលជំនុំ នោះវិសេសជាងសេចក្តីស្រឡាញ់លាក់កំបាំង។
6 របួសដែលមិត្រសំឡាញ់ធ្វើដល់យើង នោះតែងធ្វើដោយស្មោះត្រង់ទេ តែឯការថើបរបស់ខ្មាំងសត្រូវ នោះជាសេចក្តីបញ្ឆោតវិញ។
7 អ្នកណាដែលឆ្អែតហើយ ទោះទាំងសំណុំឃ្មុំក៏ណាយចិត្តដែរ តែឯអ្នកណាដែលឃ្លាន ទោះទាំងរបស់ជូរល្វីងក៏ផ្អែមដល់គេវិញ។
8 មនុស្សណាដែលវង្វេងឆ្ងាយពីទីលំនៅខ្លួន នោះប្រៀបដូចជាសត្វហើរ ដែលវង្វេងឆ្ងាយពីសំបុកវាដែរ។
9 ប្រេងលាបនឹងទឹកអប់ នោះនាំឲ្យចិត្តរីករាយឡើង ឯសេចក្តីផ្អែមល្ហែម នៃសេចក្តីដាស់តឿន ដ៏អស់ពីចិត្តរបស់ភឿនមិត្រ ក៏ដូច្នោះដែរ។