32 តែទោះបើយ៉ាងនោះក៏ដោយ គង់តែឯងនៅតែមិនទុកចិត្តនឹងព្រះយេហូវ៉ាជាព្រះនៃឯងទៀត
33 ដែលទ្រង់បាននាំមុខឯងតាមផ្លូវដើម្បីនឹងរកទីកន្លែងឲ្យឯងដំឡើងត្រសាល គឺដោយភ្លើងនៅពេលយប់ សំរាប់បង្ហាញផ្លូវដែលឯងត្រូវដើរ ហើយដោយពពកនៅពេលថ្ងៃដែរ។
34 ព្រះយេហូវ៉ា ទ្រង់ឮសូរសំឡេង នៃសេចក្ដីដែលឯងរាល់គ្នាថានោះ រួចទ្រង់ក៏មានសេចក្ដីក្រោធ ហើយស្បថថា
35 ក្នុងពួកមនុស្សដំណអាក្រក់នេះ នឹងគ្មានអ្នកណាមួយឃើញស្រុកល្អ ដែលអញបានស្បថនឹងឲ្យដល់ពួកអយ្យកោឯងឡើយ
36 ឃើញបានតែកាលែប ជាកូនយេភូនេប៉ុណ្ណោះ ហើយអញនឹងឲ្យស្រុកដែលគាត់បានដើរជាន់នោះ ដល់គាត់ និងពួកកូនចៅគាត់ ដ្បិតគាត់បានប្រព្រឹត្តតាមព្រះយេហូវ៉ាគ្រប់ជំពូក
37 ព្រះយេហូវ៉ាទ្រង់ក៏ខ្ញាល់នឹងអញដែរ ដោយព្រោះឯងរាល់គ្នា ទ្រង់មានព្រះបន្ទូលថា ក៏មិនត្រូវឲ្យឯងចូលទៅក្នុងស្រុកនោះដែរ
38 ឯយ៉ូស្វេជាកូននុន ដែលឈរនៅមុខឯង នោះនឹងចូលទៅវិញដូច្នេះ ចូរកំឡាចិត្តគាត់ឡើង ដ្បិតគាត់នឹងធ្វើឲ្យសាសន៍អ៊ីស្រាអែលបានស្រុកនោះជាមរដក