8 មើល អញបានប្រគល់ស្រុកនោះ ឲ្យឯងរាល់គ្នាហើយ ដូច្នេះឲ្យចូលទៅ ទទួលយកស្រុក ដែលព្រះយេហូវ៉ាបានស្បថថា នឹងឲ្យដល់ពួកអយ្យកោឯងរាល់គ្នាចុះ គឺថានឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ហើយនឹងពូជដំណលោកតទៅ។
9 នៅវេលានោះ អញបាននិយាយនឹងឯងរាល់គ្នាថា អញពុំអាចនឹងបីទ្រឯងរាល់គ្នាតែម្នាក់ឯងបានទេ
10 ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានចំរើនឯងជាច្រើនឡើង ហើយមើល សព្វថ្ងៃនេះ ឯងមានគ្នាយ៉ាងសន្ធឹក ដូចជាផ្កាយនៅលើមេឃ
11 សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោឯង ចំរើនឲ្យបានគ្នាជាច្រើនលើសជាងឥឡូវនេះ ជា១ពាន់ដងទៅទៀតចុះ ហើយប្រទានពរ ដូចជាទ្រង់បានមានព្រះបន្ទូលនឹងឯងរាល់គ្នាដែរ
12 តែធ្វើដូចម្តេចឲ្យអញតែម្នាក់ឯង ទ្រាំទ្រនឹងឯងរាល់គ្នា ដែលជាបន្ទុក ហើយជាសេចក្ដីលំបាកដល់អញដូច្នេះ និងសេចក្ដីឈ្លោះប្រកែករបស់ឯងរាល់គ្នាទៅបាន
13 ចូរឲ្យឯងរាល់គ្នារើសយកមនុស្សដែលមានប្រាជ្ញា មានយោបល់ ហើយមានឈ្មោះក្នុងពូជអំបូរឯងរាល់គ្នាមក នោះអញនឹងតាំងគេឲ្យធ្វើជាមេលើឯងរាល់គ្នា
14 រួចឯងរាល់គ្នាបានឆ្លើយមកអញថា សេចក្ដីដែលលោកមានប្រសាសន៍មក នោះស្រួលហើយ