10 ដ្បិតស្រុកដែលឯងចូលទៅចាប់យកនោះ មិនមែនដូចជាស្រុកអេស៊ីព្ទ ដែលឯងទើប និងចេញមក ជាស្រុកដែលឯងបានសាបព្រោះ រួចបើកទំនប់ដោយជើង ឲ្យទឹកហូរស្រោច ដូចជានៅច្បារបន្លែនោះទេ
11 ឯស្រុកដែលឯងនឹងឆ្លងទៅចាប់យកនេះ គឺជាស្រុកមានភ្នំមានច្រក ហើយក៏បានស្រោចដោយទឹកភ្លៀងពីលើមេឃមកវិញ
12 ជាស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ថែរក្សា ព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃឯង ចេះតែទតមើលស្រុកនោះជានិច្ច តាំងពីដើមឆ្នាំ រហូតដល់ចុងឆ្នាំ។
13 បើសិនជាឯងរាល់គ្នានឹងស្តាប់អស់ពីចិត្ត តាមបង្គាប់អញ ដែលអញប្រាប់នៅថ្ងៃនេះ ឲ្យបានស្រឡាញ់ដល់ព្រះយេហូវ៉ា ជាព្រះនៃឯង និងគោរពប្រតិបត្តិដល់ទ្រង់ឲ្យអស់ពីចិត្ត អស់ពីព្រលឹងឯង
14 នោះអញនឹងបង្អុរឲ្យមានភ្លៀងមកលើស្រុកឯងតាមរដូវកាល គឺជាភ្លៀងខាងដើមរដូវ និងខាងចុងរដូវ ដើម្បីឲ្យឯងអាចនឹងច្រូតស្រូវឯង ហើយបេះផ្លែទំពាំងបាយជូរ ព្រមទាំងធ្វើប្រេងរបស់ឯងបាន
15 អញនឹងឲ្យមានស្មៅនៅវាល សំរាប់ហ្វូងសត្វឯង ហើយខ្លួនឯងក៏នឹងបរិភោគឆ្អែតផង។
16 ចូរប្រយ័ត្នចុះ ក្រែងចិត្តឯងរាល់គ្នាត្រូវសេចក្ដីល្បួង ហើយបែរចេញ ទៅគោរពប្រតិបត្តិក្រាបថ្វាយបង្គំដល់ព្រះដ៏ទៃ