23 នោះព្រះយេហូវ៉ាទ្រង់នឹងបណ្តេញអស់ទាំងសាសន៍ទាំងនេះ ពីមុខឯងចេញ ហើយឯងនឹងបានចាប់យកស្រុក របស់សាសន៍ទាំងប៉ុន្មានដែលធំ ហើយខ្លាំងពូកែជាងឯង
24 គ្រប់ទីកន្លែងណាដែលជើងឯងរាល់គ្នានឹងជាន់លើ នោះនឹងបានជារបស់ផងឯងហើយ ឯព្រំស្រុកឯង នោះនឹងបានចាប់តាំងពីទីរហោស្ថាន រហូតដល់ភ្នំល្បាណូន ហើយពីទន្លេ គឺជាទន្លេអ៊ើប្រាត រហូតដល់សមុទ្រខាងលិច
25 គ្មានមនុស្សណាមួយនឹងអាចឈរនៅមុខឯងរាល់គ្នាបានឡើយ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងបណ្តាលស្រុកទាំងមូលដែលឯងរាល់គ្នាទៅជាន់នោះ ឲ្យមានសេចក្ដីភ័យញ័រ ហើយឲ្យស្ញែងខ្លាចចំពោះឯងរាល់គ្នា ដូចជាទ្រង់បានមានព្រះបន្ទូលនឹងឯងហើយ។
26 មើល នៅថ្ងៃនេះ អញដាក់ព្រះពរ ហើយនឹងសេចក្ដីបណ្តាសា សំញែងនៅមុខឯងរាល់គ្នា
27 បើឯងស្តាប់តាមអស់ទាំងបញ្ញត្តរបស់ព្រះយេហូវ៉ា ជាព្រះនៃឯងដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ នោះនឹងបានពរ
28 តែបើមិនស្តាប់តាមអស់ទាំងបញ្ញត្តរបស់ព្រះយេហូវ៉ា ជាព្រះនៃឯងទេ គឺបែរចេញពីផ្លូវដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ ទៅតាមព្រះដទៃដែលពីដើមមិនបានស្គាល់វិញ នោះឯងនឹងត្រូវបណ្តាសាហើយ។
29 កាលណាព្រះយេហូវ៉ា ជាព្រះនៃឯង បាននាំឯងចូលទៅក្នុងស្រុកដែលឯងត្រូវទៅចាប់យក នោះត្រូវឲ្យប្រកាសប្រាប់ព្រះពរពីលើភ្នំកេរិស៊ីម និងសេចក្ដីបណ្តាសាពីលើភ្នំអេបាល