ចោទិយ‌កថា 12:13-19 KHOV

13 ចូរ​ប្រយ័ត្ន កុំ​ឲ្យ​ថ្វាយ​ដង្វាយ​ដុត​របស់​ឯង​នៅ​អស់​ទាំង​ទី​កន្លែង​ណា ដែល​ឯង​ប្រទះ​ឃើញ​នោះ​ឡើយ

14 គឺ​ត្រូវ​ថ្វាយ​ដង្វាយ​ដុត​របស់​ឯង នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​រើស ក្នុង​ពូជ​អំបូរ​ឯង​ណា​មួយ​វិញ ហើយ​នៅ​ទី​នោះ ឯង​ត្រូវ​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី ដែល​អញ​បង្គាប់​មក។

15 ប៉ុន្តែ​ឯង​មាន​ច្បាប់​នឹង​សំឡាប់ ហើយ​បរិភោគ​សាច់ នៅ​គ្រប់​ទី​ក្រុង​របស់​ឯង​បាន តាម​បំណង​ចិត្ត តាម​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ពរ​ឲ្យ ទោះ​ទាំង​អ្នក​ដែល​មិន​ស្អាត និង​អ្នក​ដែល​ស្អាត ក៏​បរិភោគ​បាន​ទាំង​អស់ ដូច​ជា​បរិភោគ​សាច់​ឈ្លូស និង​ប្រើស​ដែរ

16 ប៉ុន្តែ​មិន​ត្រូវ​បរិភោគ​ឈាម​ឡើយ ត្រូវ​ឲ្យ​ចាក់​ចោល​ទៅ​ដី​ដូច​ជា​ទឹក​វិញ

17 តែ​នៅ​ក្នុង​ទី​លំនៅ​របស់​ឯង នោះ​មិន​ត្រូវ​បរិភោគ​ដង្វាយ​១​ភាគ​ក្នុង​១០ ដែល​ហូត​ពី​ស្រូវ ពី​ទឹក​ទំពាំង‌បាយ‌ជូរ ឬ​ពី​ប្រេង និង​កូន​គោ​កូន​ចៀម​ក្នុង​ហ្វូង​សត្វ​របស់​ឯង​ដែល​កើត​ដំបូង ដង្វាយ​លា‌បំណន់ ដង្វាយ​ដែល​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ឬ​ដង្វាយ​ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង​នោះ​ឡើយ

18 ឯ​ដង្វាយ​ទាំង​នោះ​ត្រូវ​ឲ្យ​ឯង​បរិភោគ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​រើស‌វិញ ព្រម​ទាំង​កូន​ប្រុស​កូន​ស្រី និង​បាវ​ប្រុស​បាវ​ស្រី​ឯង ហើយ​នឹង​ពួក​លេវី​ដែល​នៅ​ទី​ក្រុង​ឯង​ផង ហើយ​ត្រូវ​អរ​សប្បាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដោយ​ព្រោះ​គ្រប់​ទាំង​របស់​អ្វី ដែល​ឯង​លូក​ដៃ​ទៅ​ចាប់​យក​បាន

19 ចូរ​ប្រយ័ត្ន​កុំ​ឲ្យ​លះ​ចោល​ពួក​លេវី​ឡើយ រហូត​ដល់​គ្រប់​១​ជីវិត ដែល​ឯង​រស់​នៅ​ក្នុង​ស្រុក​ឯង។