2 គឺត្រូវឲ្យបំផ្លាញគ្រប់ទីកន្លែងរបស់សាសន៍ដទៃទាំងប៉ុន្មាន ដែលឯងនឹងបណ្តេញចេញនោះ ជាកុំខាន គឺជាកន្លែងដែលគេបានគោរពប្រតិបត្តិដល់ព្រះគេ នៅលើភ្នំធំតូច ហើយនៅក្រោមគ្រប់ទាំងដើមឈើខ្ចីផង
3 ត្រូវរំលំអាសនាគេ ព្រមទាំងបំបាក់បំបែកបង្គោលដែលសំរាប់គោរព និងដុតអ្នកតារបស់គេ ក៏ត្រូវកាប់រំលំរូបព្រះឆ្លាក់របស់គេ ហើយរំលាយឈ្មោះព្រះទាំងនោះពីទីនោះចេញផង
4 តែមិនត្រូវធ្វើដូច្នោះដល់ព្រះយេហូវ៉ា ជាព្រះនៃឯងឡើយ
5 គឺត្រូវឲ្យឯងសួររកទីលំនៅនៃព្រះយេហូវ៉ា ជាព្រះនៃឯង នៅកន្លែងណា ដែលទ្រង់សព្វព្រះហឫទ័យនឹងរើស ក្នុងពូជអំបូរឯងទាំងប៉ុន្មាន សំរាប់ជាកន្លែងដាក់ព្រះនាមទ្រង់ ហើយត្រូវឲ្យទៅឯទីនោះវិញ
6 ក៏ត្រូវនាំយកអស់ទាំងដង្វាយដុត យញ្ញបូជា ដង្វាយ១ភាគក្នុង១០ដង្វាយលើកចុះឡើង ដង្វាយលាបំណន់ ដង្វាយស្ម័គ្រពីចិត្ត និងកូនកើតដំបូងក្នុងហ្វូងគោ ហ្វូងចៀមឯង ទៅឯទីនោះដែរ
7 ហើយនៅទីនោះ ត្រូវឲ្យឯងរាល់គ្នាបរិភោគនៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង ហើយឯង និងពួកគ្រួសារឯង ត្រូវអរសប្បាយឡើង ដោយព្រោះគ្រប់ទាំងរបស់ដែលដៃឯងលូកទៅចាប់យក ពីរបស់ទាំងប៉ុន្មានដែលព្រះយេហូវ៉ា ជាព្រះនៃឯង បានប្រទានពរដល់ឯងហើយ
8 មិនត្រូវធ្វើដូចជាយើងធ្វើនៅទីនេះសព្វថ្ងៃ គឺតាមតែគ្រប់គ្នាគិតឃើញថាត្រូវនោះទេ