ចោទិយ‌កថា 12:23-29 KHOV

23 ចូរ​ប្រយ័ត្ន កុំ​ឲ្យ​តែ​បរិភោគ​ឈាម​ប៉ុណ្ណោះ ដ្បិត​ឈាម​ជា​ជីវិត ហើយ​មិន​ត្រូវ​ឲ្យ​បរិភោគ​ជីវិត​ជា​មួយ​នឹង​សាច់​ឡើយ

24 មិន​ត្រូវ​ឲ្យ​បរិភោគ​ឈាម​ឲ្យ​សោះ ត្រូវ​ចាក់​ចោល​ទៅ​ដី​ដូច​ជា​ទឹក​វិញ

25 គឺ​មិន​ត្រូវ​ឲ្យ​ឯង​បរិភោគ ដើម្បី​ឲ្យ​ឯង​បាន​សប្បាយ ព្រម​ទាំង​កូន​ចៅ​ឯង​ត​រៀង​ទៅ​ផង ដោយ​ឯង​ប្រព្រឹត្ត​តាម​សេចក្ដី​ដែល​ទៀង​ត្រង់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា

26 ឯ​អស់​ទាំង​ដង្វាយ​បរិសុទ្ធ ដែល​នៅ​ជា​មួយ​នឹង​ឯង និង​ដង្វាយ​លា​បំណន់​របស់​ឯង នោះ​ត្រូវ​នាំ​យក​ទៅ​ថ្វាយ នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​រើស​វិញ

27 ហើយ​អស់​ទាំង​ដង្វាយ​ដុត​របស់​ឯង ព្រម​ទាំង​សាច់ និង​ឈាម​ផង នោះ​ត្រូវ​ថ្វាយ​លើ​អាសនា​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​ឈាម​នៃ​យញ្ញ‌បូជា​របស់​ឯង នោះ​ត្រូវ​ចាក់​ទៅ​លើ​អាសនា​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង តែ​ឯ​សាច់ នោះ​បរិភោគ​បាន

28 ចូរ​ប្រយ័ត្ន​នឹង​ស្តាប់​តាម​គ្រប់​ទាំង​សេចក្ដី​នេះ ដែល​អញ​បង្គាប់​ដល់​ឯង ដើម្បី​ឲ្យ​ឯង​បាន​សប្បាយ ព្រម​ទាំង​កូន​ចៅ​ឯង​ត​ទៅ​ជា​ដរាប ដោយ​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ល្អ​ហើយ​ទៀង​ត្រង់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង។

29 កាល​ណា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​កាត់​បណ្តាច់​អស់​ទាំង​សាសន៍ ពី​មុខ​ឯង​ចេញ នៅ​ក្នុង​ស្រុក​ដែល​ឯង​ចូល​ទៅ​ចាប់​យក​ពី​គេ ហើយ​ឯង​បាន​បណ្តេញ​គេ​អស់​ទៅ ព្រម​ទាំង​អាស្រ័យ​នៅ​ក្នុង​ស្រុក​របស់​គេ​ផង