25 គឺមិនត្រូវឲ្យឯងបរិភោគ ដើម្បីឲ្យឯងបានសប្បាយ ព្រមទាំងកូនចៅឯងតរៀងទៅផង ដោយឯងប្រព្រឹត្តតាមសេចក្ដីដែលទៀងត្រង់នៅព្រះនេត្រព្រះយេហូវ៉ា
26 ឯអស់ទាំងដង្វាយបរិសុទ្ធ ដែលនៅជាមួយនឹងឯង និងដង្វាយលាបំណន់របស់ឯង នោះត្រូវនាំយកទៅថ្វាយ នៅកន្លែងដែលព្រះយេហូវ៉ាទ្រង់នឹងរើសវិញ
27 ហើយអស់ទាំងដង្វាយដុតរបស់ឯង ព្រមទាំងសាច់ និងឈាមផង នោះត្រូវថ្វាយលើអាសនានៃព្រះយេហូវ៉ា ជាព្រះនៃឯង ហើយឈាមនៃយញ្ញបូជារបស់ឯង នោះត្រូវចាក់ទៅលើអាសនានៃព្រះយេហូវ៉ា ជាព្រះនៃឯង តែឯសាច់ នោះបរិភោគបាន
28 ចូរប្រយ័ត្ននឹងស្តាប់តាមគ្រប់ទាំងសេចក្ដីនេះ ដែលអញបង្គាប់ដល់ឯង ដើម្បីឲ្យឯងបានសប្បាយ ព្រមទាំងកូនចៅឯងតទៅជាដរាប ដោយបានប្រព្រឹត្តសេចក្ដីដែលល្អហើយទៀងត្រង់នៅព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃឯង។
29 កាលណាព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានកាត់បណ្តាច់អស់ទាំងសាសន៍ ពីមុខឯងចេញ នៅក្នុងស្រុកដែលឯងចូលទៅចាប់យកពីគេ ហើយឯងបានបណ្តេញគេអស់ទៅ ព្រមទាំងអាស្រ័យនៅក្នុងស្រុករបស់គេផង
30 នោះចូរប្រយ័ត្នក្រែងត្រូវជាប់អន្ទាក់ និងបណ្តោយតាមគេ ក្រោយដែលគេត្រូវបំផ្លាញពីមុខឯងចេញហើយ ឬក្រែងឯងស៊ើបសួរតាមព្រះគេ ដោយពាក្យថា សាសន៍ទាំងនេះគោរពប្រតិបត្តិដល់ព្រះគេជាយ៉ាងដូចម្តេច អញចង់ធ្វើដូចជាគេដែរ
31 មិនត្រូវឲ្យធ្វើយ៉ាងដូច្នោះដល់ព្រះយេហូវ៉ា ជាព្រះនៃឯងឡើយ ដ្បិតគេប្រព្រឹត្តដល់ព្រះរបស់គេតាមអស់ទាំងសេចក្ដីដែលព្រះយេហូវ៉ាទ្រង់ស្អប់ខ្ពើម គេបានទាំងដុតកូនប្រុសកូនស្រីរបស់គេក្នុងភ្លើងថ្វាយដល់ព្រះគេផង