7 គឺក្នុងអស់ទាំងព្រះរបស់សាសន៍ទាំងប៉ុន្មាន ដែលនៅជុំវិញឯង ទោះជិត ឬឆ្ងាយពីឯងក្តី ចាប់តាំងពីចុងផែនដីម្ខាង ដល់ចុងផែនដីម្ខាង
8 នោះមិនត្រូវព្រម ឬស្តាប់តាមអ្នកនោះឡើយ ក៏មិនត្រូវឲ្យភ្នែកឯងអាណិត ឬប្រណី ឬបំពួនទុកដែរ
9 ត្រូវតែឯងសំឡាប់វិញកុំខាន ត្រូវឲ្យឯងដាក់ដៃលើអ្នកនោះជាមុនគេ រួចសឹមបណ្តាជនទាំងអស់គ្នាជាខាងក្រោយ ដើម្បីនឹងសំឡាប់អ្នកនោះចោល
10 ត្រូវឲ្យចោលសំឡាប់នឹងថ្ម ដ្បិតជាអ្នករកទាញឲ្យឯងបែរចេញពីព្រះយេហូវ៉ា ជាព្រះនៃឯង ដែលទ្រង់បាននាំឯងចេញពីផ្ទះបាវបំរើ នៅស្រុកអេស៊ីព្ទមក
11 ដូច្នេះសាសន៍អ៊ីស្រាអែលទាំងអស់គ្នានឹងឮ រួចកើតមានសេចក្ដីភ័យខ្លាច ហើយលែងប្រព្រឹត្តសេចក្ដីអាក្រក់យ៉ាងនោះនៅក្នុងពួកឯងតទៅ។
12 បើសិនជាឯងឮនិយាយពីទីក្រុងណាមួយ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានប្រទានឲ្យឯងនៅ ថា
13 មានមនុស្សទមិលល្មើសខ្លះ បានចេញពីពួកឯង ទៅនាំប្រទាញពួកអ្នកក្រុងនោះ ដោយពាក្យថា ចូរយើងទៅគោរពប្រតិបត្តិដល់ព្រះដទៃវិញ ជាព្រះដែលឯងរាល់គ្នាមិនបានស្គាល់សោះ