15 អូសទ្រិច ខ្លែងស្រាក រំពេ និងអកតាមពូជវា
16 មៀម គូក ទីទុយ
17 ទុង ក្រៀល ស្មោញ
18 កុក និងក្រសារ តាមពូជវា កំប៉ោយ ហើយជ្រឹង
19 និងអស់ទាំងសត្វដែលវារ ហើយហើរផង នោះជាសត្វមិនស្អាតដល់ឯង មិនត្រូវបរិភោគឡើយ
20 តែគ្រប់ទាំងសត្វហើរ ដែលស្អាត នោះនឹងបរិភោគបាន។
21 មិនត្រូវឲ្យឯងរាល់គ្នាបរិភោគសត្វណា ដែលស្លាប់ដោយខ្លួនឯងឡើយ ដ្បិតឯងជាសាសន៍បរិសុទ្ធដល់ព្រះយេហូវ៉ា ជាព្រះនៃឯង និងឲ្យសត្វនោះដល់អ្នកដទៃដែលស្នាក់នៅក្នុងផ្ទះឯង ឲ្យគេបរិភោគបាន ឬនឹងលក់ឲ្យដល់សាសន៍ដទៃវិញក៏បាន។មិនត្រូវឲ្យឯងស្ងោរកូនពពែ ក្នុងទឹកដោះរបស់មេវាឡើយ។