ចោទិយ‌កថា 14:22-28 KHOV

22 ត្រូវ​ឲ្យ​ឯង​ហូត​យក​១​ភាគ​ក្នុង​១០ ពី​ផល​ដែល​កើត​ពី​ស្រែ​ចំការ​ឯង រាល់​តែ​ឆ្នាំជា​កុំ​ខាន

23 រួច​ត្រូវ​បរិភោគ​ដង្វាយ​១​ភាគ​ក្នុង​១០ ដែល​ឯង​ហូត​ពី​ទឹក​ទំពាំង‌បាយ‌ជូរ ពី​ប្រេង ហើយ​ពី​កូន​សត្វ​ដែល​កើត​ដំបូង ក្នុង​ហ្វូង​គោ​ហ្វូង​ចៀម​ឯង​ទាំង​ប៉ុន្មាន នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ត្រង់​កន្លែង​ដែល​ទ្រង់​នឹង​រើស សំរាប់​នឹង​តាំង​ព្រះ‌នាម​ទ្រង់ ដើម្បី​ឲ្យ​ឯង​ទំលាប់​ឲ្យ​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ជា​ដរាប

24 តែ​បើ‌សិន​ជា​ផ្លូវ​នោះ​ឆ្ងាយ ដល់​ម៉្លេះ​បាន​ជា​ឯង​នឹង​នាំ​យក​របស់​ទាំង​នោះ​ទៅ​ឲ្យ​ដល់​មិន​បាន ដោយ​ព្រោះ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​រើស សំរាប់​នឹង​ដាក់​ព្រះ‌នាម​ទ្រង់ នៅ​ឆ្ងាយ​ពី​ឯង ក្នុង​វេលា​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​ប្រទាន​ពរ​ហើយ

25 នោះ​ត្រូវ​លក់​របស់​ទាំង​នោះ​យក​ជា​ប្រាក់​វិញ​ចុះ រួច​វេច​ប្រាក់​កាន់​ជាប់​នៅ​ដៃ នាំ​យក​ទៅ​ឯ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​បាន​រើស

26 ហើយ​នឹង​ចំណាយ​ប្រាក់​នោះ ទិញ​អ្វីៗ​តាម​ប្រាថ្នា​បាន ទោះ​ជា​គោ ឬ​ចៀម ឬ​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ផឹក​ណា ឬ​របស់​អ្វី​ក៏​ដោយ ដែល​ឯង​គាប់​ចិត្ត រួច​នឹង​បរិភោគ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង នៅ​ទី​នោះ​ហើយ​ត្រូវ​អរ​សប្បាយ​ឡើង ព្រម​ទាំង​ពួក​គ្រួ​ឯង​ជា​មួយ​នឹង​ឯង​ផង

27 ឯ​ពួក​លេវី ដែល​នៅ​ក្នុង​ទី​ក្រុង​របស់​ឯង នោះ​មិន​ត្រូវ​លះ​ចោល​គេ​ឡើយ ដ្បិត​គេ​គ្មាន​ចំណែក គ្មាន​មរដក​ជា​មួយ​នឹង​ឯង​ទេ។

28 ដល់​វេលា​ផុត​រាល់​តែ​៣​ឆ្នាំ​ទៅ នោះ​ត្រូវ​ឲ្យ​យក​ដង្វាយ​១​ភាគ​ក្នុង​១០ ពី​របស់​ដែល​បាន​ហូត​ពី​ផល​កើត​ក្នុង​ឆ្នាំ​នោះ​ឯង ចេញ​មក​ដាក់​ទុក​នៅ​ត្រង់​ទ្វារ​ក្រុង​ឯង​វិញ