ចោទិយ‌កថា 14:3-9 KHOV

3 មិន​ត្រូវ​ឲ្យ​ឯង​បរិភោគ​របស់​អ្វី ដែល​គួរ​ខ្ពើម​ឡើយ

4 នេះ​ជា​សត្វ​ទាំង​ប៉ុន្មាន​ដែល​បរិភោគ​បាន គឺ​គោ ចៀម ពពែ

5 ឈ្លូស ប្រើស ក្តាន់ រមាំង ទ្រាយ ទន្សោង ហើយ​ពពែ​ភ្នំ

6 ហើយ​គ្រប់​ទាំង​សត្វ​ដែល​មាន​ក្រចក​ឆែក គឺ​ក្រចក​ឆែក​ដាច់​ជា​២ ហើយ​ដែល​ទំពា‌អៀង​ផង ក្នុង​អស់​ទាំង​ពួក​សត្វ​នោះ​នឹង​បរិភោគ​បាន

7 ប៉ុន្តែ​ក្នុង​បណ្តា​សត្វ​ដែល​ទំពា‌អៀង ឬ​ដែល​មាន​ក្រចក​ឆែក​នោះ មិន​ត្រូវ​ឲ្យ​បរិភោគ​សត្វ​ទាំង​នេះ​ឡើយ គឺ​សត្វ​អូដ្ឋ ទន្សាយ​គល់ ទន្សាយ​ថ្ម ពី​ព្រោះ​សត្វ​ទាំង​នោះ​ទំពា‌អៀង តែ​គ្មាន​ក្រចក​ឆែក​ទេ ជា​សត្វ​មិន​ស្អាត​ទាំង​អស់​ដល់​ឯង​រាល់​គ្នា

8 ហើយ​ជ្រូក​ដែរ ពី​ព្រោះ​មាន​ក្រចក​ឆែក តែ​មិន​ទំពា‌អៀង​ទេ នោះ​មិន​ស្អាត​ដល់​ឯង​រាល់​គ្នា មិន​ត្រូវ​ឲ្យ​បរិភោគ​សាច់​វា​ឡើយ ក៏​មិន​ត្រូវ​ទាំង​ពាល់​ខ្មោច​វា​ផង។

9 ឯ​បណ្តា​សត្វ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ទឹក នោះ​ឯង​នឹង​បរិភោគ​សត្វ​ទាំង​នេះ​បាន គឺ​សត្វ​ណា​ដែល​មាន​ព្រុយ​ហើយ​មាន​ស្រកា​ផង