5 ឈ្លូស ប្រើស ក្តាន់ រមាំង ទ្រាយ ទន្សោង ហើយពពែភ្នំ
6 ហើយគ្រប់ទាំងសត្វដែលមានក្រចកឆែក គឺក្រចកឆែកដាច់ជា២ ហើយដែលទំពាអៀងផង ក្នុងអស់ទាំងពួកសត្វនោះនឹងបរិភោគបាន
7 ប៉ុន្តែក្នុងបណ្តាសត្វដែលទំពាអៀង ឬដែលមានក្រចកឆែកនោះ មិនត្រូវឲ្យបរិភោគសត្វទាំងនេះឡើយ គឺសត្វអូដ្ឋ ទន្សាយគល់ ទន្សាយថ្ម ពីព្រោះសត្វទាំងនោះទំពាអៀង តែគ្មានក្រចកឆែកទេ ជាសត្វមិនស្អាតទាំងអស់ដល់ឯងរាល់គ្នា
8 ហើយជ្រូកដែរ ពីព្រោះមានក្រចកឆែក តែមិនទំពាអៀងទេ នោះមិនស្អាតដល់ឯងរាល់គ្នា មិនត្រូវឲ្យបរិភោគសាច់វាឡើយ ក៏មិនត្រូវទាំងពាល់ខ្មោចវាផង។
9 ឯបណ្តាសត្វទាំងប៉ុន្មានដែលនៅក្នុងទឹក នោះឯងនឹងបរិភោគសត្វទាំងនេះបាន គឺសត្វណាដែលមានព្រុយហើយមានស្រកាផង
10 តែមិនត្រូវឲ្យបរិភោគសត្វណាដែលគ្មានព្រុយ និងស្រកាទេ ដ្បិតជាសត្វមិនស្អាតទាំងអស់ដល់ឯងរាល់គ្នា។
11 ឯបណ្តាសត្វហើរដែលស្អាត នោះឯងរាល់គ្នានឹងបរិភោគបានគ្រប់យ៉ាង