ចោទិយ‌កថា 14:8-14 KHOV

8 ហើយ​ជ្រូក​ដែរ ពី​ព្រោះ​មាន​ក្រចក​ឆែក តែ​មិន​ទំពា‌អៀង​ទេ នោះ​មិន​ស្អាត​ដល់​ឯង​រាល់​គ្នា មិន​ត្រូវ​ឲ្យ​បរិភោគ​សាច់​វា​ឡើយ ក៏​មិន​ត្រូវ​ទាំង​ពាល់​ខ្មោច​វា​ផង។

9 ឯ​បណ្តា​សត្វ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ទឹក នោះ​ឯង​នឹង​បរិភោគ​សត្វ​ទាំង​នេះ​បាន គឺ​សត្វ​ណា​ដែល​មាន​ព្រុយ​ហើយ​មាន​ស្រកា​ផង

10 តែ​មិន​ត្រូវ​ឲ្យ​បរិភោគ​សត្វ​ណា​ដែល​គ្មាន​ព្រុយ និង​ស្រកា​ទេ ដ្បិត​ជា​សត្វ​មិន​ស្អាត​ទាំង​អស់​ដល់​ឯង​រាល់​គ្នា។

11 ឯ​បណ្តា​សត្វ​ហើរ​ដែល​ស្អាត នោះ​ឯង​រាល់​គ្នា​នឹង​បរិភោគ​បាន​គ្រប់​យ៉ាង

12 តែ​សត្វ​ហើរ​ទាំង​នេះ នោះ​មិន​ត្រូវ​បរិភោគ​ឡើយ គឺ​ខ្លែង ស្ទាំង ប្រមង់

13 ល្អូត អាត និង​ត្មាត​តាម​ពូជ​វា

14 គ្រប់​ទាំង​ក្អែក​តាម​ពូជ​វា