15 ត្រូវឲ្យធ្វើបុណ្យនេះថ្វាយព្រះយេហូវ៉ា ជាព្រះនៃឯង អស់៧ថ្ងៃ នៅកន្លែងដែលព្រះយេហូវ៉ានឹងរើស ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់នឹងប្រទានពរដល់ឯង ចំពោះអស់ទាំងផលចំរើនរបស់ឯង ហើយក្នុងគ្រប់ទាំងការដែលដៃឯងធ្វើ ដូច្នេះឯងនឹងមានសេចក្ដីអំណរជាមិនខាន។
16 ត្រូវឲ្យគ្រប់ទាំងប្រុសៗក្នុងពួកឯង មកនៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង ៣ដងក្នុង១ឆ្នាំ ត្រង់កន្លែងដែលទ្រង់នឹងរើស គឺនៅពេលបុណ្យនំបុ័ងឥតដំបែម្តង បុណ្យអាទិត្យទី៧ម្តង និងបុណ្យបារាំម្តង ក៏មិនត្រូវមកនៅចំពោះព្រះយេហូវ៉ា ដោយដៃទទេដែរ
17 ត្រូវឲ្យគ្រប់គ្នាថ្វាយតាមកំឡាំងរៀងខ្លួន គឺតាមព្រះពរដែលព្រះយេហូវ៉ា ជាព្រះនៃឯង បានប្រទានឲ្យ។
18 ត្រូវឲ្យឯងតាំងពួកចៅក្រម និងសុភា នៅគ្រប់ទាំងទីក្រុង ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានមកឯង តាមពូជអំបូរឯងទាំងប៉ុន្មាន ត្រូវឲ្យអ្នកទាំងនោះជំនុំជំរះបណ្តាជនដោយយុត្តិធម៌
19 មិនត្រូវបង្វែរសេចក្ដីយុត្តិធម៌ឡើយ ក៏មិនត្រូវលំអៀងចិត្តទៅខាងណា ឬស៊ីសំណូកឲ្យសោះ ដ្បិតសំណូកជាការនាំឲ្យបំបិទភ្នែកអ្នកប្រាជ្ញ ហើយក៏បង្ខូចពាក្យសំដីរបស់មនុស្សសុចរិតផង។
20 ត្រូវឲ្យកាន់តាមតែសេចក្ដី ដែលសុចរិតវិញ ជាកុំខាន ដើម្បីឲ្យឯងបានរស់នៅ ហើយគ្រងបានស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យ។
21 មិនត្រូវឲ្យតាំងរូបឆ្លាក់ធ្វើពីឈើក៏ដោយ នៅត្រង់អាសនាផងព្រះយេហូវ៉ា ជាព្រះនៃឯង ដែលនឹងស្អាងសំរាប់ឯងនោះឡើយ