ចោទិយ‌កថា 16:19-22 KHOV

19 មិន​ត្រូវ​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌​ឡើយ ក៏​មិន​ត្រូវ​លំអៀង​ចិត្ត​ទៅ​ខាង​ណា ឬ​ស៊ី​សំណូក​ឲ្យ​សោះ ដ្បិត​សំណូក​ជា​ការ​នាំ​ឲ្យ​បំបិទ​ភ្នែក​អ្នក​ប្រាជ្ញ ហើយ​ក៏​បង្ខូច​ពាក្យ​សំដី​របស់​មនុស្ស​សុចរិត​ផង។

20 ត្រូវ​ឲ្យ​កាន់​តាម​តែ​សេចក្ដី ដែល​សុចរិត​វិញ ជា​កុំ​ខាន ដើម្បី​ឲ្យ​ឯង​បាន​រស់​នៅ ហើយ​គ្រង​បាន​ស្រុក ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ។

21 មិន​ត្រូវ​ឲ្យ​តាំង​រូប​ឆ្លាក់​ធ្វើ​ពី​ឈើ​ក៏​ដោយ នៅ​ត្រង់​អាសនា​ផង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​នឹង​ស្អាង​សំរាប់​ឯង​នោះ​ឡើយ

22 ក៏​មិន​ត្រូវ​បញ្ឈរ​បង្គោល​ណា​សំរាប់​ឲ្យ​ឯង​គោរព គឺ​ជា​របស់​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ស្អប់​នោះ​ដែរ។