ចោទិយ‌កថា 16:8-14 KHOV

8 ត្រូវ​ឲ្យ​ឯង​បរិភោគ​នំបុ័ង​ឥត​ដំបែ​អស់​៦​ថ្ងៃ លុះ​ដល់​ថ្ងៃ​ទី​៧ នោះ​ត្រូវ​ប្រជុំ​ជំនុំ​មុត‌មាំ​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឲ្យ​សោះ។

9 រួច​ត្រូវ​រាប់​ជា​៧​អាទិត្យ​ទៀត គឺ​ត្រូវ​រាប់​៧​អាទិត្យ​នោះ ចាប់​តាំង​ពី​វេលា​ដែល​ទើប​នឹង​លូក​កណ្តៀវ​ទៅ​ច្រូត​ស្រូវ

10 នោះ​ត្រូវ​ឲ្យ​ធ្វើ​បុណ្យ​អាទិត្យ​ទី​៧ ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដោយ​ថ្វាយ​ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត តាម​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​ពរ

11 ហើយ​ឯង និង​កូន​ប្រុស​កូន​ស្រី​ឯង ត្រូវ​អរ​សប្បាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ព្រម​ទាំង​បាវ​ប្រុស​បាវ​ស្រី​ឯង និង​ពួក​លេវី​ដែល​នៅ​ទី​ក្រុង​ឯង ហើយ​នឹង​ពួក​អ្នក​ដទៃ ពួក​កំព្រា និង​ពួក​ស្រី​មេម៉ាយ ដែល​នៅ​ជា​មួយ​នឹង​ឯង​ទាំង​អស់​គ្នា​ផង នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​រើស​សំរាប់​តាំង​ព្រះ‌នាម​ទ្រង់

12 ត្រូវ​ឲ្យ​នឹក​ចាំ​ថា ពី​ដើម​ឯង​ជា​បាវ​បំរើ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ ដូច្នេះ​ត្រូវ​ប្រយ័ត្ន និង​ប្រព្រឹត្ត​តាម​អស់​ទាំង​ច្បាប់​ទាំង​នេះ​ចុះ។

13 ត្រូវ​ឲ្យ​ឯង​ធ្វើ​បុណ្យ​បារាំ​នៅ​អស់​៧​ថ្ងៃ ក្នុង​ពេល​ក្រោយ​ដែល​បាន​ប្រមូល​ផល​ពី​លាន និង​ពី​ធុង​ឃ្នាប​ហើយ

14 ត្រូវ​ឲ្យ​ឯង និង​កូន​ប្រុស​កូន​ស្រី​ឯង អរ​សប្បាយ​នៅ​វេលា​បុណ្យ​របស់​ឯង​នោះ ព្រម​ទាំង​បាវ​ប្រុស​បាវ​ស្រី​ឯង និង​ពួក​លេវី ហើយ​នឹង​អ្នក​ដទៃ ពួក​កូន​កំព្រា និង​ពួក​ស្រី​មេម៉ាយ​ដែល​នៅ​ក្នុង​ទី​ក្រុង​ឯង​ផង