1 មិនត្រូវឲ្យឯងថ្វាយគោ ឬចៀមណា ដែលមានស្លាកស្នាម ឬអាក្រក់អ្វី ទៅជាយញ្ញបូជាដល់ព្រះយេហូវ៉ា ជាព្រះនៃឯងឡើយ ដ្បិតនោះជាសេចក្ដីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា ជាព្រះនៃឯង។
2 នៅក្នុងទីក្រុងណា ដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់ប្រទានមក បើសិនជាឃើញមានមនុស្សប្រុស ឬស្រីណា នៅជាមួយនឹងឯង ដែលប្រព្រឹត្តសេចក្ដីអ្វីអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃឯង ដោយរំលងសេចក្ដីសញ្ញាទ្រង់
3 ទៅគោរពប្រតិបត្តិ ហើយក្រាបថ្វាយបង្គំដល់ព្រះដទៃ ឬព្រះអាទិត្យ ព្រះចន្ទ ឬរបស់ដ៏បរិបូរណាមួយនៅលើមេឃ ដែលអញមិនបង្គាប់ឡើយ
4 រួចមានគេប្រាប់ដល់ឯង ឬឯងបានឮក្តី នោះត្រូវឲ្យឯងស៊ើបសួរយ៉ាងអស់ពីចិត្ត បើឃើញជាត្រូវពិតដូច្នោះមែនថា មានគេប្រព្រឹត្តការគួរខ្ពើមយ៉ាងនោះ នៅក្នុងសាសន៍អ៊ីស្រាអែលហើយ
5 នោះត្រូវឲ្យនាំមនុស្សប្រុស ឬស្រី ដែលបានប្រព្រឹត្តការអាក្រក់នោះ មកឯទ្វារក្រុងរបស់ឯង ហើយចោលសំឡាប់នឹងថ្មទៅ ទោះប្រុស ឬស្រីក្តី