ចោទិយ‌កថា 18:1-7 KHOV

1 ឯ​ពួក​លេវី​ដ៏​ជា​សង្ឃ គឺ​ពូជ​អំបូរ​លេវី​គ្រប់​គ្នា​មិន​ត្រូវ​ឲ្យ​គេ​មាន​ចំណែក ឬ​មរដក ជា​មួយ​នឹង​ពួក​អ៊ីស្រា‌អែល​ឡើយ ត្រូវ​ឲ្យ​គេ​រស់​ដោយ​បរិភោគ​ដង្វាយ ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​ជា​មរដក​របស់​ទ្រង់​វិញ

2 មិន​ត្រូវ​ឲ្យ​គេ​មាន​មរដក​នៅ​ជា​មួយ​នឹង​បង​ប្អូន​គេ​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​មរដក​របស់​គេ​ហើយ ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​គេ​ស្រាប់

3 នេះ​ជា​ចំណែក​ដែល​បណ្តា‌ជន ជា​ពួក​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា​ត្រូវ​ឲ្យ​ដល់​ពួក​សង្ឃ ទោះ​គោ ឬ​ចៀម​ក្តី នោះ​ត្រូវ​ឲ្យ​ស្មា ថ្គាម និង​ពោះ​ធំ​ផង

4 ព្រម​ទាំង​ផល​ដំបូង​ពី​ស្រូវ ពី​ទឹក​ទំពាំង‌បាយ‌ជូរ ពី​ប្រេង ហើយ​រោម​ចៀម​របស់​ឯង ដែល​កាត់​មុន​ដំបូង​ដែរ

5 ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​រើស​គេ និង​កូន​ចៅ​គេ ពី​ពូជ​អំបូរ​ឯង​ទាំង​ប៉ុន្មាន ឲ្យ​បាន​ឈរ​ធ្វើ​ការ‌ងារ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជានិច្ច។

6 បើ​មាន​ពួក​លេវី​ណា​ម្នាក់ ចេញ​ពី​ទី​ក្រុង​ឯង​ណា​មួយ ក្នុង​បណ្តា​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ ជា​ទី​លំនៅ​របស់​គេ មក​ដោយ​បំណង​ចិត្ត​ដ៏​ពោរ‌ពេញ ដល់​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​នឹង​រើស

7 នោះ​គេ​នឹង​ធ្វើ​ការ‌ងារ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ​បាន​ដែរ ដូច​ជា​ពួក​លេវី ជា​បង​ប្អូន​គេ​គ្រប់​គ្នា ដែល​ឈរ​នៅ​ទី​នោះ​ចំពោះ​ព្រះ‌យេហូវ៉ា